LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ដោយសាតែការបញ្ជាទិញពីបរទេសមានការថយចុះបានធ្វើឲ្យរោចក្រមួយចំនួនធំត្រូវបានបិទទ្វា

May 04, 2020
ដោយសាតែការបញ្ជាទិញពីបរទេសមានការថយចុះបានធ្វើឲ្យរោចក្រមួយចំនួនធំត្រូវបានបិទទ្វា

កាលពីពេលថ្មីៗនេះ បើតាមលិខិតរបស់ GMAC ចុះកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីការអំពាវនាវដល់អ្នកបញ្ជាទិញដល់អ្នកបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា បានឱ្យដឹងថា រោងចក្រ ចំនួន ១៨០ បាន ព្យួរប្រតិបត្តិការរបស់ខ្លួន ហើយ រោងចក្រ ចំនួន ៦០បន្ថែម ទៀត នឹងឈានទៅរក ការព្យួរផងដែរ ដែលការផ្អាកបណ្តោះអាសន្ននេះក៏ កំពុងបង្ករប៉ះពាល់ ដល់ កម្មករ ជាង ១៥ម៉ឺននាក់ ដែលត្រូវបាន ព្យួរការងារ ជាបណ្តោះអាសន្ន។ លើសពីនេះ កម្មករ ជិត ២០ ម៉ឺននាក់ ទៀត នឹងត្រូវព្យួរការងារ នាពេលខាងមុខ ឆាប់ៗនេះ ដែល នឹង ប៉ះពាល់ ដល់ សមាជិក គ្រួសារ ប្រមាណ ២លាននាក់ ដែល ពឹង ផ្អែក លើពួកគេ ទៀតផង។

ប្រភពដដែលបានឱ្យដឹងទៀតថា “យើង យល់ អំពី ភាព លំបាក ដែលអ្នកបញ្ជាទិញ កំពុងប្រឈមមុខ ប៉ុន្តែ យើងពិតជាអំពាវនាវយ៉ាងខ្លាំង ទៅអ្នក បញ្ជា ទិញ ទាំងអស់ មេត្តា គោរព តាមលក្ខខណ្ឌទូទាត់ ប្រាក់ សម្រាប់ ទំនិញ ដែល បាន ទទួលរួចហើយ និង/ដែល កំពុងដឹក ទៅឱ្យ អ្នកបញ្ជាទិញ។ រោងចក្រ នៅកម្ពុជា កំពុងរងគ្រោះ រួចហើយ ពីការលុបចោល ការបញ្ជាទិញ ជាច្រើន និងការគ្មាន បញ្ជាទិញ ថ្មីៗ ហើយ មិនអាចទ្រាំទ្រ នឹងការមិនទូទាត់ ប្រាក់នោះទេ” 

គួរបញ្ជាក់ផងដែរថា ការផ្អាកបណ្តោះអាសន្នខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានបញ្ហាដោយសារតែការបញ្ជាទិញពីបរទេសមានការថយចុះ ម្យ៉ាងវិញទៀតវាបង្ករឡើងដោយសារតែ អ្នកបញ្ជាទិញទាំងនោះភាគច្រើនមិនទាន់ទូទាត់ថ្លៃមកឱ្យម្ចាស់ផលិតកម្មដែលជាហេតុធ្វើឱ្យការចំណាយនានាទៅលើការផលិតជួបបញ្ហាដែលមិនអាចទ្រាំទ្របាន ជាពិសេសគឺថ្ងៃប្រាក់ឈ្នួលរបស់បុគ្គលិក៕