LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា ប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

Web Vincent | Jun 29, 2020
ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា ប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

 អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

 កាលពីរថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលដ៏ថ្មីស្រឡាងរបស់ គណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយមហាវិថីព្រះនរោត្តម។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា គឺប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីកំពូល និងសមាជិកសមាជិការគណបក្សប្រជាជានកម្ពុជាសំខាន់ៗជាច្រើនរូបរួមទាំង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅជាន់ទី ១ និងជាន់ទី ៥ ដែលបានប្រព្រឹត្តិទៅតាមគន្លងទំនៀមទម្លាប់សាសាសនារបស់ខ្មែរយើង។

វិមាន៧ មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដ៏ធំស្កឹមស្កៃពោរពេញដោយប្រណិតភាពស្ថិតកណ្តាលរាជធានីភ្នំពេញក្នុងយុគ្គ សម័យនៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។

វិមាន៧ មករា ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លារមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់ទី៥ខាងលើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានដែលអាចដាក់ចំនួនមនុស្សបានជាង ៣,៤០០។ អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល។

អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ បន្ទប់ឃ្លាំង បន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ ព្រមទាំងមានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងសាយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារជាដើម។

វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគត់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា៕105384848_2336309346671497_2699728600832697856_o

105950558_2336309333338165_1309480848518894822_o

105846829_2336309463338152_1848762692286128621_o105493501_2336308920004873_8253929754381243483_o105478014_2336308820004883_4408382719859683783_o105421470_2336309836671448_1400764958506352882_o

bjnjkl