LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សហរដ្ឋអាមេរិក បានចេញបទបញ្ជាឱ្យពិន័យជនទាំងឡាយណា ដែលមិនពាក់ម៉ាសនៅទីសាធារណៈ

Web Vincent | Jul 06, 2020
សហរដ្ឋអាមេរិក បានចេញបទបញ្ជាឱ្យពិន័យជនទាំងឡាយណា ដែលមិនពាក់ម៉ាសនៅទីសាធារណៈ

2020-07-06

អាមេរិក៖ អាជ្ញាធរក្រុងឡូសអេនជេឡេស (LA) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញបទបញ្ជាឱ្យពិន័យជនទាំងឡាយណា ដែលមិនពាក់ម៉ាសនៅទីសាធារណៈ ដោយម្នាក់ត្រូវពិន័យជាប្រាក់ ៣០០ដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុង Santa Monica, West Hollywood, Beverly Hill និង Monterey នៃរដ្ឋកាលីហ្វ័រញ៉ា ក៏បានប្រកាសធ្វើការពិន័យអ្នកមិនពាក់ម៉ាសនៅទីសាធារណៈ ទៅតាមតម្លៃដែលកំណត់រៀងៗខ្លួន។

សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរ បន្តថា ការប្រព្រឹត្តខុសជាលើកទី២ និងទី៣ នឹងធ្វើឱ្យទឹកប្រាក់ពិន័យកើនឡើងជាបន្តបន្ទាប់ រហូតដល់ ១០០០ដុល្លារឯណោះ។ ក្រុង Beverly Hill បានធ្វើការពិន័យអ្នកដែលមិនពាក់ម៉ាសមុនគេ កាលពីខែមេសាកន្លងទៅ។រដ្ឋមួយចំនួន ដូចជា តិកសាស់ និង ច័រជា បានតម្រូវឱ្យប្រជាជន ចាំបាច់ត្រូវធ្វើការពាក់ម៉ាសនៅទីសាធារណៈផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី ម៉ៃ ផេនស៍ ក៏បានគាំទ្រចំពោះការពាក់ម៉ាសដើម្បីការពារពីការចម្លងជំងឺកូវីដ១៩នេះដូចគ្នា។

សូមជម្រាបថា យោងតាមប្រភព Worldometers, សហរដ្ឋអាមេរិក បន្តឈរលេខ១ ជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅលើពិភពលោក ដោយកើនដល់ជិត ៣លាននាក់ ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយជាង ១,២លាននាក់៕