LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អ្នកលក់ផលិតផលតាមអនឡាញឈ្មោះ ទ្រី សុផានិតត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ

Nov 13, 2020
អ្នកលក់ផលិតផលតាមអនឡាញឈ្មោះ ទ្រី សុផានិតត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយបញ្ចូនទៅដល់ខាងមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកលក់ផលិតផលតាមអនឡាញឈ្មោះ ទ្រី សុផានិត បានដួលសន្លប់ទាំងកូនតូចនៅក្នុងដៃ ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវិញភ្លាមៗផងដែរ។

សូមបញ្ជាក់ថា ឈ្មោះ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្ទាក់ឃាត់រថយន្តម៉ាកJeep មួយគ្រឿង​ ដែលមានស្លាកលេខ ភ្នំពេញ 2BI-3889 ដេីម្បីចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឱ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ក្នុងសំណុំរឿងនោះ ដើមបណ្តឹង គឺជាបងស្រីបង្កើតរបស់ខ្លួន គឺឈ្មោះ ទ្រី ដាណា ដែលជាអ្នកលក់ផលិតផលតាមអនឡាញ(ឡេ)។

ទាក់ទងនឹងបញ្ហានេះផងដែរ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនត្រូវចោទរូបនោះ ត្រូវបានតុលាការបង្គាប់ឱ្យចូលទៅបំភ្លឺម្តងហើយ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួនបាន ដោយសារបញ្ហាសុខភាព (ផ្តាសាយធំ) ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់៕6ACE91C4-F55D-4BC7-BBB0-F055368E05E7A1D10CF2-7882-43D5-9D1F-05AD68291F931860F43E-5310-4A5B-A578-385976AE86773FF44CDA-5D09-42F0-8B76-B70421744CBC08317D64-919B-42EE-BAB4-C6FB6D42B75732DC30CA-9353-4C85-B550-D9BBFBBF3939