LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

របាយការណ៍កូវីដ-១៩ ប្រចាំសប្ដាហ៍៖ ចំនួនអ្នកឆ្លងលើពិភពលោកកើនលើស ៥៤.៤លាននាក់

Nov 15, 2020
របាយការណ៍កូវីដ-១៩ ប្រចាំសប្ដាហ៍៖ ចំនួនអ្នកឆ្លងលើពិភពលោកកើនលើស ៥៤.៤លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៥៤,៤២៥,៦៤៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៣១៩,៩៣០នាក់បានស្លាប់បាត់បង់ជីវិត និង ៣៧,៩៤៧,៩៧៩នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៧ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៨។

ដើម្បីតាមដានតារាងពិភពលោករបស់ worldmeter សូមចុចលីងនេះ៖ https://www.worldometers.info/coronavirus/