LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

AppleសហការជាមួយGoogleដើម្បីបង្កើតបច្ចេកវិទ្យា 6Gក្រោយឃើញផ្ដាយរណប6Gរបស់ចិនត្រូវបានបាញ់បង្ហោះ

Nov 16, 2020
AppleសហការជាមួយGoogleដើម្បីបង្កើតបច្ចេកវិទ្យា 6Gក្រោយឃើញផ្ដាយរណប6Gរបស់ចិនត្រូវបានបាញ់បង្ហោះ

Sputnik)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Apple ត្រូវបានគេរាយការណ៍មកថា បានចូលរួមនៅក្នុងសមាគមន៍មួយ ដើម្បីបង្កើត បច្ចេកវិទ្យា 6G ខណៈដែល iPhone 5G របស់ក្រុមហ៊ុន Apple និង ស្មាតហ្វូន Pixel ប្រើ 5G របស់ Google ទើបតែចេញលក់នៅលើទីផ្សារថ្មីៗនេះ។

នៅថ្ងៃទី១៦វិច្ឆិកានេះ ក្រោយឃើញចិនបានបាញ់ផ្ដាយ រណបទៅកាន់អវកាសដើម្បីធ្វើការតេស្ដបច្ចេកវិទ្យា 6G ដែលមានល្បឿនលឿនជាង 5G រហូតដល់ ១០០ ទៅ ៥០០ដង ស្រាប់តែ ក្រុមហ៊ុន Apple និង Google បានសហការជាមួយអាមេរិកខាងជើង ដែលមានឈ្មោះថា «the Next G Alliance» ក្នុងការបង្កើតយុគសម័យ នៃ បច្ចេកវិទ្យា 6G ។

សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ដែលជាសមាជិករបស់ «the Next G Alliance» នឹងធ្វើការជួបជុំគ្នានៅសប្ដាហ៍ក្រោយដើម្បី ចងសម្ព័ន្ធ និង បង្កើតគោលការណ៍រួមក្នុងការផលិតបច្ចេកវិទ្យា 6G ប្រកបដោយប្រសិទ្ធភាពខ្ពស់៕