LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

នាយឧត្ដមសេនីយ៍ នេត សាវឿន ប្រកាសថាហាមមន្ត្រីនគរបាលទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ

May 11, 2020
នាយឧត្ដមសេនីយ៍ នេត សាវឿន ប្រកាសថាហាមមន្ត្រីនគរបាលទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ

ភ្នំពេញ៖នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសថា «ហាមមន្ត្រីនគរបាល អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់…»។

នេះបើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ ។

ការប្រកាសរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នាពេលនេះ ធ្វើឡើង បន្ទាប់ពីមហាជនបានរិះគន់ ថា ប៉ូលិសចេះតែហៅអ្នកបើកបរមកត្រួតពិនិត្យឯកសារ ប្រៀបដូចជាវិធានការរដ្ឋបាល ។

ប្រជាពលរដ្ឋ សង្ឃឹមថា ប៉ូលិសចរាចរណ៍ដែលចុះអនុវត្តជាក់ស្តែង នឹងគោរពតាមការណែនាំរបស់ថ្នាក់លើ កុំអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តបន្តទៀត ៕6F45ED90-180B-47A5-98B2-4D33F181D422

5AF1DA78-244A-478D-94FF-144C322129DE